ខ្មែរមានវប្បធម៌និងអារ្យធម៌ដ៏រុងរឿង ឥទ្ធិពលសាសនា សង្គម-នយោបាយសម័យបុរាណ ធ្វើឲ្យប្រទេសនេះមានការផ្លាស់ប្ដូរ ក្រឡេកមកមើលវិស័យអក្សរសាស្ត្រវិញ គេអាចប្រើប្រាស់អក្ខរក្រមដើម្បីកត់ត្រាភាសាខ្មែរ ហើយក្នុងនោះមានពាក្យមួួយចំនួនក៏លែងមានការប្រើប្រាស់ រីឯពាក្យខ្លះទៀតមានការវិវត្ត អ្វីដែលគេហទំព័រនេះផ្សព្វផ្សាយ គ្រាន់តែដកស្រង់ត្រួសៗប៉ុណ្ណោះ ពុំបានដកស្រង់គ្រប់ពាក្យទាំងអស់ឡើងមកឡើយ។ ពេលនេះ គេហទំព័រខ្ញុំបាទនឹងបង្ហាញនូវរូបភាពចំនួន៨ ដែលបង្ហាញពីខ្លឹមសារដូចតទៅ៖
ត្មុរ៑ ១០០ = សត្វគោ ១០០ ក្បាល
ចំរេង៑ = ចំរៀង
ស្រេ = ស្រែ
វ្រះ = ព្រះ
ពាក្យ «វីណ» ជាពាក្យកម្ចីសំស្ក្រឹត ដែលវិវត្តទៅជាពាក្យ «ពិណ» សព្វថ្ងៃ ជាឧបករណ៍តន្ត្រីម្យ៉ាងនាសម័យនោះ
ច្កេ = សត្វឆ្កែ
- ពាក្យ «វ» ជាឋានន្តរនាមសម្គាល់ទាសករឬអ្នកបម្រើភេទប្រុស
- ពាក្យ «ចំឧក៑» ពាក្យសម្រាប់ហៅអ្នកបម្រើដែលចាត់ឲ្យទៅព្រះវិហារ (ប្រាសាទ)
- ពាក្យ «វ្រះ» វិវត្តទៅជា «ព្រះ»
- ដូច្នេះ «វចំឧក៑ព្រះ១» ចង់មានន័យថាបុរសអ្នកបម្រើនៅតាមព្រះវិហារ ឬប្រាសាទ
ឯកសារពិគ្រោះ
ឡុង សៀម (២០០០) វចនានុក្រមខ្មែរបុរាណ (តាមសិលាចារឹកបុរេអង្គរ សតវត្សទី៦-៨)
No comments:
Post a Comment