ពាក្យឫសតែមួយ ក៏ប៉ុន្តែមានអាចយកទៅបង្កើតបានពាក្យថ្មីៗជាច្រើនហូរហែតាមរយៈវិធីកម្លាយផ្នត់ដើមនិងផ្នត់ជែក ព្រមទាំងវិធីបន្សំជាដើម ដើម្បីឲ្យកាន់តែជាក់ច្បាស់នោះសូមក្រឡេកមើលដូចតទៅ៖
១. ការបង្កើតពាក្យតាមរយៈវិធីកម្លាយ
ក. ផ្នត់ដើម
- ទម្រង់ /ពសព-/
[ប'ង-] + កើត > បង្កើត
- ទម្រង់ /ពស-/
[ក-] + កើត > កកើត
ខ.ផ្នត់ជែក
- ទម្រង់ /-ព-/
[-ន-] + កើត > ខ្នើត
- ទម្រង់ /-សព/ព-/
[-អ'ម/ណ-] + កើត > កំណើត
២. ការបង្កើតពាក្យដោយវិធីបន្សំ
គឺគេយកបុព្វបទ «ការ-» មកផ្សំជាមួយនឹងពាក្យឫស«កើត» បង្កើតបានជាពាក្យ «ការកើត»
* ដូច្នេះ គេអាចទទួលបានពាក្យថ្មីចំនួនប្រាំ គឺ ខ្នើត, បង្កើត , កកើត, កំណើត និងការកើត។
៣.ផ្នែកអត្ថន័យ
+ ខ្នើត ( ន. ) ពន្លឺដែលកើតតាមលំដាប់ថ្ងៃ គឺចំណែកខែខាងដើម ដែលមានពន្លឺព្រះចន្ទ្រមកដល់ថ្ងៃពេញបូណ៌មី គឺតាំងពីថ្ងៃ ១ កើត មកដល់ ១៥ កើត; ថ្ងៃតពីនេះទៅ ហៅថា រនោច ។
( ន. ) អ្វីៗ ដែលគេធ្វើកើត, បើធ្វើមិនកើត គេនិយាយថា មិនខ្នើតទេ គឺអ្វីនោះគេនឹងធ្វើមិនកើតទេ
+ បង្កើត( កិ. ) ធ្វើឲ្យកើត : បង្កើតកូន, បង្កើតពាក្យវប្បធម៌, បង្កើតសមាគម ។
( គុ. ) ដែលកើតពីខ្លួន : កូនបង្កើត ។ ដែលកើតពីផ្ទៃជាមួយគ្នា ឬដែលកើតពីពូជវង្សជាមួយគ្នា : បងបង្កើត, ម្ដាយមីងបង្កើត...។
+ កំណើត ( ន. ) ជាតិ, ដំណើរដែលកើត; កាលវេលាដែលកើត; ទីតំបន់ដែលកើត : ចាប់កំណើត, ឆ្នាំកំណើត, ស្រុកកំណើត ។ មនុស្សឥតកំណើត គឺមនុស្សមិនមានសេចក្ដីចម្រើន ដោយប្រយោជន៍គ្រប់យ៉ាង : អាឥតកំណើត
+ ការកើត (ន) ការប្រសូតឡើង មានជីវិតមានរូបរាងឡើង។
ឯកសារពិគ្រោះ
វចនានុក្រមខ្មែរ សម្ដេចជួន ណាត
No comments:
Post a Comment