Wednesday, April 19, 2017

​«ដំណក់» និង «តំណក់»​​ ខុស​គ្នា​ដូចម្ដេច?







ពាក្យ​ទាំង​ពីរ​​នេះមាន​ន័យ​ដោយ​ឡែក​ពី​គ្នា​ ដើម្បី​ងាយ​យល់​ខ្ញុំ​បាទ​នឹង​ធ្វើ​ការ​ពន្យល់​ដូចតទៅ​៖

១. សិក្សា​ទៅ​លើទម្រង់​ពាក្យតាមរយៈវិធីកម្លាយ



  •  [-អ'ម/ណ-] +  ដក់ > ដំណក់
  •  [-អ'ម/ណ-]  + តក់ > តំណក់​

២. អត្ថន័យនិង​ការ​ប្រើប្រាស់

«ដំណក់» ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​វិធី​កម្លាយ​ដោយ​ប្រើ​ផ្នត់​ជែក​ [-អ'ម/ណ-] និង​ពាក្យ​ឫស «ដក់» ដែល​ពាក្យ​ (ដំណក់) នេះ​ មាន​ន័យ​ថា​ ការ​ដក់​ ដំណើរ​ដែល​ដក់​នៅ​។


ចំណែក​ឯ​ «តំណក់» ជា​ពាក្យ​ដែល​កើត​ចេញ​ពី​វិធី​កម្លាយ​ផ្នត់​ជែក​ដូចគ្នា​ គឺ​  [-អ'ម/ណ-] និង​ពាក្យ​ឫស​ «តក់» ដែល​សំដៅ​ស្នូរតំណក់ទឹក​ ហើយ​ពាក្យ​ «តំណក់» នេះ​គឺ​មាន​ន័យ​ថា​ សភាវៈរាវដែល​មាន​ចំនួន​តិច​ល្មមតែ​ស្រក់​ចុះ​តក់ៗ។ ឧទាហរណ៍​ ទឹក​មួយ​តំណក់ តំណក់​ទឹក​ភ្លៀង...។

ដូច្នេះ​ ពាក្យ​ទាំង​ពីរ​ខាង​លើ​នេះ​មិន​ដូច​គ្នា​ទេ​ «ដំណក់​»​​ សំដៅ​ទៅ​លើ​ការ​ដក់​នៃ​វត្ថុរាវ​ រី​ឯ «តំណក់» សំដៅ​លើ​វត្ថុរាវ​ដែល​ស្រក់ចុះ​មក​តក់ៗ​តិចៗ​។

ឯកសារពិគ្រោះ
វចនា​នុក្រម​ខ្មែរ​ សម្ដេច​​ ជួន​ ណាត​
ស៊ូ មុយឃៀង​ វិធី​កម្លាយ​

សរសេរ​ដោយ​ រស់ វាសនា​
Email: ros.veasna98@gmail.com
           ros.veasna@ymail.com

No comments:

Post a Comment

Please Subscribe to get more videos later. Thanks