Friday, April 7, 2017

បទភុជង្គលីលា









I.រង្វាស់កាព្យ
- ក្នុង​មួយ​វគ្គ​មាន​ ៣ ឃ្លា
- ឃ្លាទី១ មាន ៦ ព្យាង្គ ហើយ​ឃ្លា​ទី​២និង​ទី​៣ មាន​ ៤ ព្យាង្គ។

II.ចំណាប់ជួន
ក. ជួនក្នុងវគ្គ
ព្យាង្គទី៦ នៃឃ្លាទី១ |=| ព្យាង្គទី៤ នៃ​ឃ្លា​ទី​២ |=|ព្យាង្គ​ទី​២ នៃ​ឃ្លា​ទី​៣។ 
ក. ជួនឆ្លងវគ្គ 
ព្យាង្គទី​៤ នៃ​ឃ្លាទី៣ ក្នុងវគ្គទី១ |=| ព្យាង្គទី៦ ឃ្លាទី១ ក្នុងវគ្គទី២។

III. ចង្វាក់
ចំពោះសូរសំនៀង​នៃ​បទ​នេះ​ មិន​ខុស​ពី​ឈ្មោះ​នៃ​បទ​នេះ​ទេ​ ព្រោះ​សំឡេង​បទ​ភុជង្គលីលា ទន់ភ្លន់​ផ្អែមល្ហែម​ ទំនង​ដូច​ជា​នាគ​លូន​ដែរ​ មាន​ដំណើរ​ដូច​ទឹក​រលក​។ ចង្វាក់​នៃ​បទ​នេះ ត្រូវ​ទម្លាក់​សំឡេង​លើ​ព្យាង្គ​ទី២​ និង​ទី​៤​ រៀង​រាល់​គ្នា​។

IV. បរិយាកាស
បុរាណ​​ប្រើ​បទ​នេះ​ក្នុង​ពេល​ដេល​មាន​ដំណើរ​ចរ​លីលា​។ រៀបរាប់​ព្រៃព្រឹក្សា​ និង​សរសើរ​សម្រស់​ធម្មជាតិ។

No comments:

Post a Comment

Please Subscribe to get more videos later. Thanks