ព្រហ្មគីតិ ( ចម្រៀង រឺ ទំនួញព្រហ្ម )
ក. កំណើត ៖ កើតនៅសម័យអង្គរ ។
ខ. កាព្យមាត្រ ៖ ១ វគ្គមាន ៤ ឃ្លា , ឃ្លាទី១ និង ទី ៣ មាន ៥ ព្យាង្គ ,
ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ
គ. ចំណាប់ចួន
+ ជួនក្នុងវគ្គ ៖ ព៥ ឃ១ ជួន ព៣ ឃ២ , ព៦ ឃ២ ជួន ព៦ ឃ៣ ជួន ព៣ ឃ៤
+ ជួនឆ្លងវគ្គ ៖ ព៦ ឃ៤ វ១ ជួន ព៦ ឃ២ វ២
ឃ. ចង្វាក់ ៖ ទំលាក់សំឡេងលើព្យាង្គទី ២ ចំពោះឃ្លាដែលមាន ៥ ព្យាង្គ ។ ទំលាក់សំឡេងលើព្យាង្គទី ៣ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ ។
ង. បរិយាកាស ៖ បទនេះគេយកទៅប្រើដើម្បីសំដែងភាពលន្លង់លន្លោច សេចក្តីទុក្ខសោក ការព្រាត់ប្រាសគ្នា ប្រដៅ ផ្តែរផ្តាំ រឺ ការឈឺចាប់ចំពោះការជិះជាន់ ។
ច. របៀបសូត្រ ៖
· បែបក្មេង
· បែបរាស់
· បែបលំអានបែបលំអោនបុរាណ
· បែបពិលាប
· បែបទំនូញ
· បែបអារាធនា
· បែបយោវោ
· បែបសំពៅថយ
· បែបតាសេន
· បែបកេរកាល
· បែបកូនចៅ
No comments:
Post a Comment