Sunday, April 12, 2020

The Summary of Bad Boss, written by Pov Yuleng and Um Chhern

​​    

សង្ខេបរឿងថៅកែចិត្តចោរ
និពន្ធដោយ ពៅ យូឡេង និងអ៊ុំ ឈឺន
នៅ​ឆ្នាំ​១៩៥​៦​ មាន​ព្រឹត្តិការណ៍​មួយ​កើត​ឡើង​នៅ​ទី​ក្រុង​ភ្នំពេញ​ គឺ​លោក​ថៅកែ​បាន​ប្រើ​ពូហំឲ្យ​បើក​ឡាន​បុក​ឡាន​អុងប៉ា​ហុង​លី​ដោយ​សន្យា​ថាឲ្យ​ប្រាក់​ ១០០០០​ រៀល​។​ ក្រោយ​មក​គេ​ឃើញ​ពូ​ហំ​ និង​ផានីត​កំពុង​ជជែក​គ្នា​ពី​រឿង​នេះ​ដោយ​ផានិត​បាន​ឲ្យ​ពូ​ហំ​រត់​គេច​ខ្លួន​ ប៉ុន្តែ​​ពូហំ​មិន​រត់​ទេ​ គឺ​ចាំ​យក​លុយ​មួយ​ម៉ឺន​ពី​ថៅកែ​សិន​ ព្រោះ​ត្រូបក​ារ​យក​​លុយ​នេះ​ទៅ​ឲ្យ​ម្ដាយ​ធ្វើ​បុណ្យ​ និងឲ្យ​កូន​ទិញ​ប្រដាប់ប្រដា​រៀន​សូត្រ​​បន្ត​ទៅ​ទៀត​។ មួយ​សន្ទុះ​​ក្រោយ​មក​ ទើប​ឃើញ​ថៅកែ​ចូល​មក​ដល់​ ពូ​ហំ​ក៏​សុំ​លុយ​ពី​ថៅកែ ថៅកែ​បែរ​ជា​បដិសេធ​ទៅ​វិញ​ ហើយ​ឲ្យ​តែ​​ ២០០ រៀល​ ដោយ​យក​លេស​ថា​ គាត់​មិន​បាន​ប្រើ​ពូហំ​បើក​ឡាន​បុក​គេ​ឲ្យ​ស្លាប់​នោះ​ទេ​។​ អ្នក​ទាំង​ពីរ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​​ តែ​នៅ​មិន​ព្រម​ត្រូវ​គ្នា​សោះ​ ព្រោះ​ថៅកែ​មិន​ព្រម​ឲ្យ​លុយ​មួយ​ម៉ឺន​រៀល​ទៅ​ពូហំ​។​
          នៅ​ផ្ទះ​ ពូហំ​​ឯណេះ​វិញ​មាន​ប៉ូលិស​ជាំច្រើន​ទៅ​ឡោមព័ទ្ធ​ចាប់​ពូហំ​ ប៉ុន្តែ​ប្រពន្ធ​គាត់​ប្រាប់​ថា ប្ដី​គាត់​អត់​មក​ផ្ទះ​ ៤-៥​ ថ្ងៃ​មក​ហើយ​។​ ពួក​ក្រុម​ប៉ូលិស​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ថៅកែ​ ឃើញ​អ្នក​ទាំងពីរ​ប្រកែក​គ្នា​ ប៉ូលិស​ក៏​សួរ​ថា​ «​នរណា​ជាចោរ​?»​ យើង​ជា​ក្រុម​នគរបាល​ ប្រាប់​មុខ​ចោរ​មក យើង​នឹង​ចាប់​»។​ ពេល​នោះ​ អ្នក​ទាំងអស់​គ្នា​ក៏​ច្រួលច្របល់​ ពូហំ​បាន​សារភាព​​ថា​គាត់​ជា​អ្នក​បើក​ឡាន​បុក​ឡាន​​របស់​អាហុង​លី​ ប៉ុន្តែ​នេះ​គឺ​ដោយសារ​ថៅកែ​បញ្ជា​ឲ្យ​បុក​ដែរ​ ត្រូវ​តែ​ចាប់​ទាំង​ថៅកែ​។​ ថៅកែ​ប្រកែក​ថា​ពូហំ​និយាយ​កុហក​ ពេល​នោះ​មាន​ ផានិត​ គង់​ ទ្រី​ សុខ​ មាន​ ជួយ​ធ្វើ​ជា​សាក្សី​​ឲ្យ​ពូ​ហំ​។​ ស្រាប់​តែ​ថៅកែ​បាន​អូសដៃ​ប៉ូលិស​​ទៅ​​ខ្សឹប​ ប៉ូលិស​ក៏​ចាប់​ពូហំ​យក​ទៅ​ក្រសួង​នគរបាល​ដោយ​ទុក​ឲ្យ​ប្រពន្ធ​ពូហំ​យំ​សោក​បោក​ប្រាណ​អាណិត​ប្ដី​។​ ទី​បញ្ចប់​ មាន​ សុខ​ គង់​ ទ្រី​ និង​ផានិត​ក៏​ត្រូវ​បាន​ថៅកែ​ដេញ​ចេញ​ឈប់​ឲ្យ​ធ្វបើ​ការ​ងារ​នៅ​ទី​នោះ​។​
 ចប់
ព័ត៌មាន​ត្រួស​ៗ​អំពី​រឿង​ថៅកែ​ចិត្ត​ចោរ​
រឿង​ថៅកែ​ចិត្ត​ចោរ​ ​ជា​អក្សរសិល្ប៍​ដែល​ស្ថិត​ក្នុង​ចលនា​ខេមរនិយម​ ហើយ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក ពៅ​ យូឡេង និង​លោក អ៊ុំ​ ឈឺន​ ក្នុង​ឆ្នាំ​១៩៥៦​។ ដំណើរ​រឿង​នៃ​ស្នាដៃ​នេះ​គឺ​បាន​កើត​ឡើង​នៅ​​ក្នុង​សម័យ​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ដំបូង​។ រឿង​ថៅកែចិត្ត​ចោរ​ នេះ​ត្រូវ​បាន​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រសួង​អប់រំ​បោះពុម្ព​នៅ​ឆ្នាំ​១៩៨៩។
អំពី​តួអង្គ​និង​មុខងារ​
- ផានិត   អាយុ​១​៧​ ឆ្នាំ​ អ្នក​កត់​ត្រា​បញ្ជី​​ផ្សេង​ៗ​ឲ្យ​ថៅកែ​ចិត្តចោរ​
-​ ថៅកែ​ឡាន   ថៅកែ​ចិត្ត​ចោរ​
-​ ពូហំ    អ្នក​បើក​ឡាន​ឲ្យ​ថៅកែ​ចិត្ត​ចោរ​
-​ នាង​យ៉ាន   ប្រពន្ធ​របស់​ពូ​ហំ​
-​ នគរបាល​មួយ​ក្រុម  មាន​បីនាក់​
- សុខ​ មាន​ គង់​ ទ្រី​  កម្មករ​ឡាន​
-​ ថៅកែ​ហុង​លី  គូ​ទំនាស់​របស់​ថៅកែ​ចិត្ត​ចោរ​
សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម

No comments:

Post a Comment

Please Subscribe to get more videos later. Thanks