Friday, April 7, 2017

បទពាក្យ៨








I.រង្វាស់កាព្យ
- ក្នុង​មួយ​វគ្គ​មាន​ ៤ ឃ្លា
- ឃ្លានីមួយៗ​ មាន​ ៨ ព្យាង្គ។

II.ចំណាប់ជួន
ក. ជួនក្នុងវគ្គ
ព្យាង្គទី៨ នៃឃ្លាទី១ |=| ព្យាង្គទី៣ ឬ​ ព្យាង្គទី៥ នៃ​ឃ្លា​ទី​២ 
ព្យាង្គទី៨ នៃឃ្លាទី២ |=| ព្យាង្គទី៨ នៃ​ឃ្លា​ទី​៣ |=| ព្យាង្គ​ទី​៣ ឬ​ព្យាង្គ​ទី​៥ នៃ​ឃ្លា​ទី​៤
ក. ជួនឆ្លងវគ្គ 
ព្យាង្គទី​៨ នៃ​ឃ្លាទី៤ ក្នុងវគ្គទី១ |=| ព្យាង្គទី៨ ឃ្លាទី២ ក្នុងវគ្គទី២។

III. ចង្វាក់
ទម្លាក់​សំឡេង​​លើ​ព្យាង្គ​ទី២ និង​ទី​៤​ គ្រប់​ៗ​ឃ្លា​។

IV. បរិយាកាស
បទ​នេះ​ គេ​អាច​ប្រើ​បាន​គ្រប់​បរិយាកាស​​ទាំងអស់​ ដូច​ជា​រៀបរាប់​​ពី​កំហឹង​ក្រេវក្រោធ ការ​តស៊ូ​ ពី​ភាព​លន្លងលន្លោច​ ពី​សេចក្ដី​ទុក្ខសោក​ ពី​ការ​ព្រាត់ប្រាស ពី​ភាព​សប្បាយ​រីករាយ​ ពី​ការ​សន្ទនា​ឆ្លើយឆ្លង​គ្នា​ ផ្ដោះផ្ដង​គ្នា​ ឬ​ក៏​ការ​រៀបរាប់​ពណ៌នា​ពី​សម្រស់​ធម្មជាតិ​ ពិធី​បង្ហាញ​តួអង្គ​ជាដើម​។ ហេតុ​នេះ​ហើយ​ បាន​ជា​យើង​ជួប​ប្រទះ​រឿងរ៉ាវ​យ៉ាង​វែង​ៗ​តាំង​ពី​ដើម​ដល់​ចប់​ ឃើញ​មាន​ប្រើ​តែ​បទ​ពាក្យ​៧ នេះ​រហូត​ ដូច​ជា​រឿង​សព្វសិទ្ធិ​ ទុំទាវ​ សេកសារិកា​...។

No comments:

Post a Comment

Please Subscribe to get more videos later. Thanks