Friday, May 5, 2017

«ជាតក» មាន​ន័យ​ដូចម្ដេច?





«ជាតក» ជា​ពាក្យ​កម្ចី​ពី​បាលី​-សំស្ក្រឹត​ យោងតាម​វចនា​នុក្រម​ដែល​បោះពុម្ពដោយ​ពុទ្ធសាសនបណ្ឌិត្យ​ គ្រា​ទី​៥ បាន​លើក​ឡើង​ថា​៖ 
          រឿងរ៉ាវ​ពី​ក្នុង​ជាតិ​មុន​ៗ​ ដែល​លោក​អ្នក​បាន​លុះ​ញាណ​វិសេស​ សម្រាប់​ដឹង​ជាតិ​ លោក​សំដែង​ប្រាប់​ យ៉ាង​ដូច​ជាតក​ទាំង​១០ ​មាន​តេមិយ​ជាតក​ជាដើម​ ដែល​ព្រះ​សក្យមុនីសព្វញុពុទ្ធទ្រង់សំដែង​។ ឈ្មោះ​អង្គ​នៃ​ពុទ្ធសាសនា​មួយ​យ៉ាង​ក្នុង​អង្គ​ទាំង​៩។

យោង​តាម​ដែល​បោះពុម្ព​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ដូច្នេះ​ថា៖

 កម្រង​នៃ​រឿង​ពី​មុន​ៗ​ ដែល​បុគ្គល​ណា​មួយ​លុះ​ញាណ​វិសេស​សម្រាប់​ដឹង​ជាតិ​ ហើយ​យក​រឿង​មក​សម្ដែង​ប្រាប់​អ្នក​ដទៃ​ឲ្យ​បាន​ដឹង​។
        
ឯកសារ​ពិគ្រោះ​
ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ​ (២០១៣) សទ្ទានុក្រមភាសាវិទ្យា និង​ អក្សរសិល៍្ប ខ្មែរ-អង់គ្លេស-បារាំង ភ្នំពេញ
ពុទ្ធសាសនបណ្ឌិត្យ (១៩៦៧) វចនានុក្រម​ខ្មែរ​ ភ្នំពេញ​



No comments:

Post a Comment

Please Subscribe to get more videos later. Thanks