ពាក្យទាំងពីរមានន័យខុសគ្នាដូចតទៅ៖
គូទ សំ. បា. ( ន. ) (គុទ) អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ : ដាក់គូទអង្គុយ ។ ប៉ែកអវយវៈនេះ បុរាណពីដើមហៅថា តពោក ឬ ត្រពោក; សូម្បីសព្វថ្ងៃនេះអ្នកបាត់ដំបង, អ្នកសៀមរាបជាដើម ក៏នៅប្រើពាក្យនេះដែរ : ដាក់តពោកអង្គុយ (ម. ព. នោះ) ។ ប្រើដោយច្រឡំសរសេរ គូថ, ត្រូវប្រើ គូទ វិញទើបត្រឹមត្រូវ ។
គូថ បា.; សំ. ( ន. ) (គូថ) អាចម ឬ អាចម៍, ឧច្ចារៈ, លាមក : អង្គុយបន្ទោគូថក្នុងបង្គន់ (ម. ខ្ព. ឧច្ចារៈ) ។ គូធ
ឯកសារពិគ្រោះ
សម្ដេចជួន ណាត វចនានុក្រមខ្មែរ
No comments:
Post a Comment